កោះ​សន្តិភាព គួរ​បង្កើត​គេ​ហទំព័រ​ឱយ​ទាន់​សម័យ​នឹង​គេ​ហើយ

គេហទំព័រ​សារពត៌មាន​កោះ​សន្តិភាព

គេហទំព័រ សារពត៌មាន កោះ សន្តិភាព

សារពត៌មាន​ដែល​ឈាន​មុខ​គេ​មួយ​នេះ ចំពោះ​អ្នក​​ដែល​ធ្លាប់​បើក​គេហទំព័រ​សារពត៌មាន​រាប់​មិន​អស់​រួច​មក​ហើយ ហាក់​ដូច​ជា​ធុង​សំរាម​​មួយ​នៅ​លើ​ប្រព័ន្ធ Internet ដូច្នោះ​ដែរ។ ទោះ​បី​ជា​អ្នក​យក​សារពត៌មាន​មមារញឹក​នឹង​ការងារ​យ៉ាង​ណា ក្រុម​ហ៊ុន​សារពត៌មាន​ដែល​អាច​ផ្សព្វផ្សាយ​បាន​ពេញ​ផ្ទៃ​ប្រទេស​ទាំង​មូល​មិន​គួរ​ណា​គ្មាន​អ្នក​ចេះ​ដឹង​ផ្នែក​ពត៌មាន​វិទ្យា​សោះ​ដូច្នោះ​ទេ។

ទាំង​អ្នក​សរសេរ​កំនត់​ហេតុ​បណ្ដាញមួយ​ចំនួន ទាំង​វិបសាយ​មួយ​ចំនួន ដែល​ចំលង​អត្ថបទ​ទាំង​ស្រុង​ពី​កោះ​សន្តិភាព​សុទ្ធ​តែ​មាន​គេហទំព័រ​គួរ​ឱយ​ទាក់​ភ្នែក គួរ​ឱយ​ចង់​អាន និង ពត៌មាន​ប្លែកៗ​រៀប​ចំ​ទៅ​តាម​ប្រភេទ និង កាល​បរិច្ឆេទ។ កោះ​សន្តិភាព ពិត​ជា​គួរ​រៀប​ចំ​គេ​ហទំព័រ​របស់​ខ្លួន​ឡើង​វិញ​ហើយ ព្រោះ​សព្វ​ថ្ងៃ​​យើង​ប្រើ​យូនីកូដ​ជា​ទូទៅ​ហើយ​ក្នុង​ចំនោម​អ្នក​អាន​ភាគ​ច្រើន ឯ​ការ​តំលើង​វិបសាយ​ទៀត​នោះ​សោត​លែង​ត្រូវ​ការ​ចំនេះ​ដឹង​ផ្នែក​បច្ចេក​ទេស​ច្រើន​ទៀត​ហើយ។ Wordpress, Blogger, Joomla, Drupal, b2, …. សុទ្ធ​តែ​ត្រូវ​បាន​រៀប​ចំ​រួច​ជា​ស្រេច។

ការ​បង្កើត​វិប​សាយ​សរសេរ​ដោយ​ដៃ ម្ដង​មួ​យ​ទំព័រៗ ឬ ដោយ Frontpage លែង​ទាន់​សម័យ​ទៀត​ហើយ ព្រោះ​ការ​ងារ​នោះ​ច្របូក​ច្របល់ និង គ្មាន​ប្រសិទ្ធភាព​ល្អ​ដូច​​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​ទេ។

ជា​អនុសាសន៍​សំរាប់​វិបសាយ​ទាំង​ឡាយ​ដែល​កំពុង​ស្វែង​រក​ការ​គាំ​ទ្រ​ពី​អ្នក​អាន​របស់​ខ្លួន យើង​មិន​គួរ​ចំលង​អត្ថបទ​ទាំង​ស្រុង​ពី​ទំព័រ​របស់​គេ ឬ ចំលង​ពី​សៀវភៅ​ច្បាប់​ដើម​ទាំង​ស្រុង​នោះ​ទេ ព្រោះ​នេះ​ជា​ការ​បំពាន​កម្មសិទ្ធិ​បញ្ញា​ទាំង​ស្រុង ថ្វី​បើ​យើង​ប្រាប់​គេ​ថា​យើង​បាន និង កំពុង និង នឹង​ចំលង​អត្ថបទ​ពី​គេ​ជានិច្ច​ក៏​ដោយ ព្រោះ​អ្នក​ណា​ក៏​អាច​​ធ្វើ​បែប​នេះ​បាន​ដូច​គ្នា តែ​អ្នក​អាន​ត្រូវ​ការ​អ្វី​ដែល​ថ្មី ពោរ​ពេញ​ដោយ​ការ​ពិចារណា។

Leave a Reply