មែកធាងអរិយធម៌
ខាងក្រោមនេះជាមែកធាងអរិយធម៌ ចំលងចេញទាំងស្រុងពីច្បាប់ដើមរបស់សៀវភៅ «អរិយធម៌ខ្មែរ» ដោយអ្នកស្រីត្រឹង ងា
- វប្បធម៌
- ចំនេះដឹង
- ជំនឿ
- សាសនា
- វិជ្ជា វិទ្យាស្យង់
- កំនត់ផ្សាយ
- ភាសា អក្សរ សញ្ញា
- អក្សរសាស្ត្រ អក្សរសិល្ប៍
- សិល្បៈ ពត៌មាន (វិទ្យុ ទូរទស្សន៍…)
- អនុវត្តន៍
- ទំនៀមទំលាប់ ប្រពៃណី
- ការសិក្សា ការអប់រំ (ប្រដៅ ទូន្មាន)
- កីឡា ល្បែង កំសាន្ត ច្បាប់
- ចំនេះដឹង
- សង្គមធម៌
- គ្រឿងសង្គម
- ប្រដាប់រស់នៅ (លំនៅ ចំនីអាហារ សំលៀកបំពាក់…)
- ប្រដាប់តិចនិច (ម៉ាស៊ីន សំនង់ បង្កើតផល ធ្វើដំនើរ…)
- មុខរបរ (វិជ្ជាជីវៈ…)
- របបសង្គម
- សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម)
- សង្គមកិច្ច (សន្តិសុខ សុខភាព ការងារ…)
- នយោបាយក្នុងប្រទេស (របៀប របប ច្បាប់ គ្រប់គ្រង ច្បាប់រដ្ឋ…) នយោបាយក្រៅប្រទេស (ទំនាក់ទំនងទូត សង្គ្រាម…)
- ទំរង់សង្គម
- ស្នូលសង្គម (គ្រួសារ)
- វណ្ណៈសង្គម (វណ្ណៈជាតិកំនើត វណ្ណៈការងារ, វណ្ណៈចំនេះវិជ្ជា)
- អង្គការសង្គម (ស្ថាប័នផ្សេងៗ ស្ថាប័ននយោបាយ ស្ថាប័នវប្បធម៌…)
- គ្រឿងសង្គម
បំនែងចែកនេះ អនុញ្ញាតិឱយអ្នកសិក្សាអាចវាយតំលៃសង្គម និង ស្វែងរកដំនោះស្រាយនានាបានយ៉ាងឆាប់រហ័ស ជាពិសេសការវិភាគអក្សរសិល្ប៍និងវិញ្ញាសារតែងសេចក្ដីនានា។ ដោយឡែក រូបខ្ញុំធ្លាប់ដើរតាមបំនែងចែកនេះជាដរាប និង ចាត់អត្ថបទនីមួយៗស្ដីពីកម្ពុជាក្នុងទំព័រប៉ាកាជជុះនេះ ទៅតាមប្រធានបទធំៗបួនគឺ
- សេដ្ឋកិច្ច
- សង្គមកិច្ច
- វប្បធម៌
- នយោបាយ
ប្រធានបទតូចៗនឹងត្រូវបានសំរបសំរួលទៅតាមប្រធានបទមេខាងលើទាំងបួននេះ។ ប្រធានបទដទៃទៀតនឹងត្រូវបន្ថែមនៅពេលក្រោយ។ សំរាប់ពេលនេះ ខ្ញុំអាចមានគំនិតត្រឹមតែលើកឡើងប្រធានបទបន្ថែមធំៗពីស្ដីពី
- Web 2.0: ជីវិតរស់នៅក្នុងសម័យបច្ចេកវិទ្យាពត៌មានវិទ្យា និង
- សៀវភៅ: អធិប្បាយសង្ខេបអំពីខ្លឹមសារសៀវភៅដែលខ្ញុំបានអាន សៀវភៅគួរអាន ឬ គួរដុតចោល និង អត្ថប្រយោជន៍នៃអំនាន