Archive for the ‘ចំនេះ​ដឹង​ទូទៅ’ Category.

មែក​ធាង​អរិយធម៌

ខាង​ក្រោម​នេះ​ជា​មែក​ធាង​អរិយធម៌ ចំលងចេញ​ទាំង​ស្រុង​ពី​ច្បាប់​ដើម​របស់​សៀវភៅ «អរិយធម៌​ខ្មែរ​» ដោយ​អ្នក​ស្រី​ត្រឹង ងា

  • វប្បធម៌
    • ចំនេះ​ដឹង
      • ជំនឿ
      • សាសនា
      • វិជ្ជា វិទ្យា​ស្យង់
    • កំនត់​ផ្សាយ
      • ភាសា អក្សរ សញ្ញា
      • អក្សរ​សាស្ត្រ អក្សរ​សិល្ប៍
      • សិល្បៈ ពត៌មាន (វិទ្យុ ទូរទស្សន៍…)
    • អនុវត្តន៍
      • ទំនៀម​ទំលាប់​ ប្រពៃ​ណី
      • ការ​សិក្សា ការ​អប់រំ (ប្រដៅ ទូន្មាន)
      • កីឡា ល្បែង​ កំសាន្ត ច្បាប់
  • សង្គម​ធម៌
    • គ្រឿង​សង្គម
      • ប្រដាប់​រស់​នៅ (លំនៅ ចំនីអាហារ សំលៀក​បំពាក់…)
      • ប្រដាប់​តិច​និច (ម៉ាស៊ីន សំនង់ បង្កើត​ផល​ ធ្វើ​ដំនើរ…)
      • មុខ​របរ (វិជ្ជាជីវៈ…)
    • របប​សង្គម
      • សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម)
      • សង្គមកិច្ច (សន្តិសុខ សុខភាព ការងារ…)
      • នយោបាយ​ក្នុង​ប្រទេស (របៀប របប ច្បាប់ គ្រប់​គ្រង ច្បាប់​រដ្ឋ…) នយោបាយ​ក្រៅ​ប្រទេស (ទំនាក់​ទំនង​ទូត សង្គ្រាម…)
    • ទំរង់​សង្គម
      • ស្នូល​សង្គម (គ្រួសារ)
      • វណ្ណៈសង្គម (វណ្ណៈ​ជាតិ​កំនើត វណ្ណៈការងារ, វណ្ណៈ​ចំនេះ​វិជ្ជា)
      • អង្គការ​សង្គម (ស្ថាប័ន​ផ្សេងៗ ស្ថាប័ន​នយោបាយ ស្ថាប័ន​វប្បធម៌…)

បំនែង​ចែក​នេះ អនុញ្ញាតិ​ឱយ​អ្នក​សិក្សា​អាច​វាយ​តំលៃសង្គម និង ស្វែង​រក​ដំនោះ​ស្រាយ​នានា​បាន​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​ការ​វិភាគ​អក្សរសិល្ប៍​និង​វិញ្ញាសារ​តែង​សេចក្ដី​នានា។ ដោយ​ឡែក រូប​ខ្ញុំ​ធ្លាប់​ដើរ​តាម​បំនែង​ចែក​នេះ​ជា​ដរាប និង ចាត់​អត្ថបទ​នីមួយៗ​​ស្ដី​ពី​កម្ពុជា​ក្នុង​ទំព័រ​ប៉ាកា​ជជុះ​នេះ ទៅ​តាម​ប្រធាន​បទ​ធំៗ​បួន​គឺ

  • សេដ្ឋកិច្ច
  • សង្គមកិច្ច
  • វប្បធម៌
  • នយោបាយ

ប្រធានបទ​តូចៗ​នឹង​ត្រូវ​បាន​សំរប​សំរួល​ទៅ​តាម​ប្រធាន​បទ​មេ​ខាង​លើ​ទាំង​បួន​នេះ។ ប្រធាន​បទ​ដទៃ​ទៀត​នឹង​ត្រូវ​បន្ថែម​នៅ​ពេល​ក្រោយ។ សំរាប់​ពេល​នេះ ខ្ញុំ​អាច​​មាន​គំនិត​ត្រឹម​តែ​លើក​ឡើង​ប្រធាន​បទ​បន្ថែម​ធំៗ​ពី​ស្ដី​ពី

  • Web 2.0: ជីវិត​រស់​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ពត៌មាន​វិទ្យា និង
  • សៀវភៅ: អធិប្បាយ​សង្ខេប​អំពី​ខ្លឹម​សារ​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន សៀវភៅ​គួរ​អាន ឬ គួរ​ដុត​ចោល និង អត្ថប្រយោជន៍​នៃ​អំនាន